Headline
ស្ថានីយ៍វិទ្យុរបស់ថៃមួយចំនួនត្រូវបានបិទ
យោងតាមប្រភពសារព័ត៌មានរបស់ថៃបានបញ្ជាក់ថា ស្ថានីយ៍វិទ្យុចំនួន ៤ ដែលរដ្ឋាភិបាលថៃបានបិទដោយចោទប្រកាន់ថាពុំមានសិទ្ធិអនុញ្ញាត ហើយវិទ្យុទាំងនេះគឺមានទំនាក់ទំនងជាមួយក្រុមអាវក្រហមនៅក្នុងប្រទេសថៃ។ ទាំងនេះបង្ហាញថារដ្ឋាភិបាលថៃសព្វថ្ងៃដែលមាននាយករដ្ឋមន្ត្រី អាភីស៊ីតបង្ហាញថា សិទ្ធិសេរីភាពប្រជាពលរដ្ឋក្នុងការសម្ដែងបញ្ចេញមតិត្រូវបានបិទដែលផ្ទុយស្រឡះទៅនឹងប្រទេសដែលប្រកាន់ប្រជាធិបតេយ្យ។ ប្រទេសកម្ពុជានិង ថៃបានឈានដល់មានការផ្ទុះអាវុធដាក់គ្នាបន្ទាប់ប្រទេសសៀមបានបញ្ជូនកងទ័ពមកឈ្លានពានប្រទេសកម្ពុជា។ រហូតមកដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១១ គឺនៅតែមានការផ្ទុះអាវុធដាក់គ្នាហើយជាថ្ងៃទី៦ចាប់តាំងពីការផ្ទុះអាវុធកាលពីថ្ងៃទី២២ ខែមេសា នេះផងដែរ។ ប្រជាពលរដ្ឋកម្ពុជាបានភៀសសឹកមានចំនួនកាន់តែកើនឡើងៗដែលភាគច្រើនជាស្ត្រី និងកុមារ នេះជាមហិច្ឆតាល្មោភសង្គ្រាមរបស់នាយករដ្ឋមន្ត្រីថៃសព្វថ្ងៃនេះ។ … Read entire article »
Featured
World Bank Supports Rural Electricity Expansion
Source from World Bank Wrote by Bun Veasna The Rural Electrification and Transmission Project (RETP) is working to bring … Read more »
Higher Education Quality and Capacity Improvement
By: WB The development objective of the Higher Education Quality and Capacity Improvement Project for Cambodia is to: … Read more »
Restaurants
Tonle Khev Restaurant, Located in Phum Spean Thmar, Khum Stoeng Treng, Krong Stoeng Treng, Stoeng Treng Province. Provide Food Services to all customers. … Read more »
Popular
Sustaining Rapid Growth in a Challenging Environment
According to World Bank 3rd Cambodia Economic Forum the World Bank launched a new study "Sustaining Rapid Growth in a Challenging Environment". Cambodia has not only generated high economic growth, it has managed to sustain … Read more »
Sustaining Rapid Growth in a Challenging Environment
According to World Bank 3rd Cambodia Economic Forum the World Bank launched a new study "Sustaining Rapid Growth in a Challenging Environment". Cambodia has not only generated high economic growth, it has managed to sustain … Read more »
Sustaining Rapid Growth in a Challenging Environment
According to World Bank 3rd Cambodia Economic Forum the World Bank launched a new study "Sustaining Rapid Growth in a Challenging Environment". Cambodia has not only generated high economic growth, it has managed to sustain … Read more »
Latest
សៀមបានប្រើគ្រាប់រ៉ូកែត
មហិច្ឆិតារំលោភឈ្លានពានរបស់សៀមនៅតែបន្ត ហើយស្នូរកាំភ្លើងធំនៅតែបន្តកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១១ដែលជាថ្ងៃទី៤ក្នុងការប៉ះទង្គិចគ្នារវាងកងទ័ពដ៍អង់អាចក្លាហានរបស់កម្ពុជាជាមួយទាហានឈ្លានពានសៀម នៅតំបន់ព្រំដែនខេត្តឧត្ដរមានជ័យទោះបីជាមានសេចក្ដីថ្លែងការណ៍របស់បណ្ដាប្រទេសមួយចំនួននៅពិភពលោក បញ្ឈប់នូវការផ្ទុះអាវុធតាមបណ្ដោយព្រំដែនកម្ពុជា ថៃ។ ប្រជាពលរដ្ឋមួយចំនួនបានភៀសសឹកចេញតំបន់សង្គ្រាមទៅនៅទីកន្លែងដែលមានសុវត្ថិភាព កុមារបានចាកចេញពីសាលារៀន ប្រជាពលរដ្ឋបានចាកចេញពីផ្ទះសម្បែង ជាពិសេសបានផ្អាកនូវរបរការងាររកស៊ីជាប្រចាំ ជាងនេះទៅទៀតនោះពេលនេះគឺជារដូវធ្វើស្រែ ប៉ុន្តែពួកគាត់បានចាកចេញពីផ្ទះសម្បែង ទំាងនេះគឺមកទាហានសៀមឈ្លានពានដែលរំលោភទៅលើដែនដីអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា។ ក្រោមការយកចិត្តទុកដាក់ពីមន្ត្រីរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជា ពល រដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈគឺមិនព្រងើយកន្តើយទេ បានរៀបចំកន្លែងស្នាក់អាស្រ័យ ហូបចុក ថ្នាំសង្កូវសម្រាប់ប្រជាពលរដ្ឋភៀសសឹកទាំងនោះ។ ជាពិសេសប្រជាពលរដ្ឋកម្ពុជាទាំងអស់គាំទ្រយ៉ាងពេញទំហឹងនូវការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជាវីវៈជនដ៍អង់អាចក្លាហានក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន។ … Read entire article »
អាជ្ញាធររៀបចំជំរុំភៀសខ្លួន
ក្រោយពីការប៉ះទង្គិចកាលពីថ្ងៃម្សិលមិញ ហើយនៅវេលាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១១ ទាហានសៀមនៅបន្តប្រើប្រាស់អាវុធធន់ធំ ជាពិសេសទាហានសៀមឈ្លានពានបានប្រើប្រាស់អាវុធមួយចំនួនដែលអន្តរជាតិបានហាមឃាត់។ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ជំរុំជនភៀសខ្លួនប្រជាពលរដ្ឋកម្ពុជាបានរៀបចំដោយមានទាំងក្រុមគ្រូពេទ្យសម្រាប់ផ្ដល់ថ្នាំសង្កូវ និងផ្គត់ផ្គង់ហូបអាហារ។ សូមបញ្ជាក់ផងដែរប្រទេសកម្ពុជាឈរនូវជំហរយ៉ាងម៉ឹងម៉ាត់រក្សាសន្ដិភាពជាពិសេសផ្ដល់ទីតាំងសម្រាប់អ្នកសង្កេតការណ៍មកពីប្រទេសឥណ្ឌូនេស៊ី។ … Read entire article »
ការប៉ះទង្គិចគ្នាជាថ្មីនៅតំបន់ព្រំដែន
ការប៉ះទង្គិចគ្នាសារជាថ្មីនៅតំបន់ព្រំដែនកម្ពុជា ថៃនៅតំបន់ប្រាសាទតាក្របី ដោយការឈ្លានពានរបស់ទាហានរបស់សៀមកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១១ ហើយឥឡូវនេះទាហានកម្ពុជាដ៍អង់អាចក្លាហាននៅបន្តប្រុងជើងការដើម្បីបូរណភាពទឹកដីរបស់ខ្លួន។ យោងតាមសន្និសិទសារព័ត៌មានកាលពីវេលាម៉ោង ១:២០នាទីវេលាថ្ងៃដដែលបានបង្ហាញថាទាហានសៀមបានបាញ់ចូលទឹកដីកម្ពុជាប្រមាណ ២០គីឡូ ម៉ែត្រ ពី បន្ទាត់ ព្រំដែនកម្ពុជា ថៃ។ សូមបញ្ជាក់ផងដែរប្រទេសសៀមពុំមានចេតនាឱ្យអ្នកសង្កេតការណ៍អាស៊ានចុះមកអង្កេតនៅក្នុងតំបន់ជម្លោះព្រំដែន ទោះបីប្រទេសកម្ពុជាឆ្លើយតបយ៉ាងរហ័សជាមួយនឹងអ្នកសង្កេតការណ៍អាស៊ានចុះអង្កេតនៅក្នុងតំបន់ជម្លោះ។ … Read entire article »
ពិធីបុណ្យបញ្ចុះខ័ណ្ឌសីម៉ា
ពិធីបុណ្យបញ្ចុះខ័ណ្ឌសីម៉ាក្រោមអធិបតីដ៍ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៍ខ្ពង់ខ្ពស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១១នៅវត្តត្រពាំងឈូក ឃ្មុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីដាក់ឱ្យប្រើប្រាស់នូវព្រះវិហារ ឯកឧត្ដមបណ្ឌិតមានប្រសាសន៍ថា សាសនាមានតួនាទីសំខាន់ណាស់នៅក្នុងសង្គមសូម្បីតែប្រទេសជឿនលឿនក៍ដោយ។ ឯកឧត្ដមបណ្ឌិត បានបន្តទៀតថានៅក្នុងជម្លោះព្រំដែនកម្ពុជា ថៃ ក្នុងនាមប្រទេសដែលប្រកាន់សាសនាព្រះពុទ្ធដូចគ្នា ប៉ុន្តែភាគីសៀមតែងតែភូតកុហក់ព្រមទាំងគូសនឹងដៃលប់នឹងជើងនៅក្នុងការពិភាក្សាសន្តិភាពព្រំដែនជាមួយប្រទេសជិតខាង។ សូមបញ្ជាក់ផងដែរថា សមិទ្ធិផលព្រះវិហារដែលបានយកមកសម្ពោធដាក់ឱ្យប្រើប្រាស់បានចំណាយថវិកាអស់ចំនួន ១៨២.៥០០ដុល្លារ ដែលមានទំហំ ១៤មx ២៤ម។ … Read entire article »
ពិធីសម្ពោធវិទ្យាល័យ
ពិធីសម្ពោធសាលាវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រ៉ូតាខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១១ ក្រោមអធិបតីដ៍ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សព្វថ្ងៃ។ សម្តេចបានបញ្ជាក់នៅក្នុងពិធីនេះផងដែរ ថ្ងៃទី០៤ ខែមេសា នេះជាថ្ងៃអនុស្សាវរីយ៍មួយដែលរូបសម្ដេច និងយុវជនមួយចំនួនបានរត់ចូលស្ម័គ្រចិត្តចូលរួមក្នុងចលនាតស៊ូប្រឆាំងជាមួយប្រមុខ លន់ នុល ដែលដឹកនាំប្រទេសកម្ពុជាកាលពីឆ្នាំ១៩៧០។ សូមបញ្ជាក់ផងដែររៀងរាល់ឆ្នាំ នៅថ្ងៃទី០៤ ខែមេសា ថ្នាក់ដឹកនាំ ប្រមុខ និងមន្ត្រីរាជរដ្ឋាភិបាលជាច្រើន តែងតែផ្ញើលិខិតជូនពរ ជូនសម្ដេច “ជូនពរឱ្យសម្ដេចមានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ” ។ … Read entire article »
ជើងហោះហើរដោយផ្ទាល់ពីបារាំងមកកម្ពុជា
ពិធីសម្ពោធជាផ្លូវការនូវជើងហោះហើរដោយផ្ទាល់ពីប្រទេសកម្ពុជាកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១១ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់ឯកឧត្ដមសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី។ ឯកឧត្ដមមានប្រសាសន៍ក្នុងពិធីនេះ ការហោះហើរដោយត្រង់របស់ ក្រុមហ៊ុន Air France បានបង្ហាញថាអ្នកវិនិយោគបរទេសមានទំនុកចិត្តក្នុងការវិនិយោគនៅកម្ពុជា។ សូមបញ្ជាក់ផងដែរថាការហោះហើរដោយត្រង់នឹងនាំភ្ញៀវទេសចរអឺរ៉ុបកាន់តែច្រើនមកកាន់ប្រទេសកម្ពុជាដោយសារប្រទេសនេះមានសក្ដានុពលជាច្រើនមានដូចជា ប្រាសាទអង្គរវត្ត ឆ្នេរសមុទ្រ និងតំបន់ទេសចរណ៍ធម្មជាតិ។ ក្រុមហ៊ុនហោះហើរ Air France ជាក្រុមហ៊ុនទីមួយក្នុងតំបន់ប្រទេសអឺរ៉ុបដែលមានជើងហោះហើរដោយផ្ទាល់មកប្រទេសកម្ពុជា។ … Read entire article »










